បើអ្នកធ្លាប់គិតថា អ្នកពេញចិត្តនឹងទម្លាប់ប្រើ Firefox 3ជាង នោះអ្នកមិនបាច់លុប Firefox4 ចោលទេ។ គ្រាន់តែអនុវត្តន៍តាមវិធីដូចខាងក្រោមនេះ អ្នកនឹងទទួលបានរូបរាង Firefox3 សម្រាប់ Firefox4 របស់អ្នកជាមិនខាន។ សូមអនុវត្តន៍តាមវិធីខាងក្រោម៖ សេចក្ដីផ្ដើម៖ ផ្លាស់ប្ដូរទីតាំងរបារ URL ទៅនៅពីលើ បន្ទះផ្ទាំង (Tab) យកមកវិញនូវរបារមីនុយ យកមកវិញនូវបន្ទះកំណត់ចំណាំ (Bookmark) រៀបចំឡើងវិញនូវបន្ទះអាស័យដ្ឋាន យកមកវិញនូវរបារ កម្មវិធីបន្ថែម ឬស្ថានភាព កំណត់សណ្ឋានផ្នែកខាងលើ ដំបូងត្រូវផ្លាស់ប្ដូរទីតាំងរបារ URL ទៅនៅពីលើបន្ទះផ្ទាំង និង បើកដំណើរការឡើងវិញនូវរបារមីនុយ។ ផ្លាស់ប្ដូររបារ URL ទៅលើ ដោយគ្រាន់តែដោះជម្រើស Tabs on Top ចេញជាការស្រេច យកមកវិញនូវរបារមីនុយ សូមចុចជ្រើសរើសយក Menu Bar យកមកវិញនូវ របារកត់ចំណាំ សូមចុចជ្រើសយក Bookmarks Toolbar យកមកវិញនូវ របារកម្មវិធីបន្ថែម/ស្ថានភាព សូមចុចជ្រើសយក Add-on Bar
0 comments:
Post a Comment