
នៅពេលនេះ យើងអាចគ្រប់គ្រងការDownload ដោយមិនបាច់បង្ហាញនៅក្នុងផ្ទាំងលោតចេញទេ គឺយើងអាចគ្រប់គ្រងបាននៅក្នុងទំព័រមួយដែលបានមកពីការដំឡើងកម្មវិធីបន្ថែម។ ការដំឡើងពិតជាមានភាពងាយស្រួល។ ១. សូមបើកកម្មវិធី Firefox ហើយចូលទៅក្នុងទំព័រ Download កម្មវិធីបន្ថែម (addon) បន្ទាប់មកសូមស្វែងរកកម្មវិធីបន្ថែមមួយមានឈ្មោះថា៖ Download in Tab (កម្មវិធីបន្ថែមនេះ ដំណើរការចាប់ពី Firefox 2.0 ឡើងទៅ) ២. ក្រោយពីដំឡើងរួចសូមចុចលើម៉ឺនុយ Tools ឬ ប៊ូតុង Firefox (សម្រាប់ Firefox 4) ហើយរើសយកពាក្យ Downloads ពេលនោះយើងនឹងចូលទៅក្នុងទំព័រគ្រប់គ្រងការទាញយកឯកសារហើយ។ (ផ្លូវកាត់៖ ctrl+shift+j) ឬ ទាញយកកម្មវិធីបន្ថែមឈ្មោះ Downloads in Tab
0 comments:
Post a Comment