អង្គរ
គឺជាពាក្យដែលគេហៅសម្គាល់ទៅលើឈ្មោះ អតីតរាជធានីខ្មែរ។ ទីក្រុងអង្គរសម័យនោះ
មានឈ្មោះថា យសោធបុរៈ ត្រូវកសាងឡើងដោយមានកំផែងព័ទ្ធជុំវិញ
ហើមានភ្នំបាខែងកម្ពស់ ៦០
ម៉ែត្រនៅចំកណ្ដាល។ បើគេនិយាយពីការចាប់ផ្ដើមសម័យអង្គរ
គឺគេគិតចាប់ពីឆ្នាំ៨០២ នៃគ.ស រាជព្រះ
នេះបានចាកចេញពីអង្គរ។
ក្រោយពីការបោះបង់រាជធានីអង្គរមក
គេក៏បានកាសាងវត្តអារាមនៅក្នុងបរិវេណនៃប្រាសាទនេះ
នៅស.វទី១៦។ លុះមកដល់ស.វទី១៧ និងទី១៨ ស្ដេច មន្រ្តី ប្រជាជន
បានយករូបបដិមាករជាច្រើន រយពាន់ទៅដាក់កន្លែងនោះ ទើបមានពាក្យ វត្ត នៅជាមួយពាក្យ អង្គរ ក្រោយមកទើបគេហៅថា អង្គរវត្ត ដែលមានទីតាំងលើផ្ទៃដីជិត ២០០ហិចតា ដោយគិតទាំងគួរទឹកព័ទ្ធជុំវិញផង។
១‑អំពីទំហំ
‑គួរទឹកព័ទ្ធជុំវិញខាងក្រៅទំហំ
១.៣០០ម x ១.៥០០ម =
១.៩៥០.០០០ម២។
‑កំផែងព័ទ្ធជុំវិញបរិវេណប្រាសាទមាន
៨០០ម x ១.០៦៥ម = ៨៥២.០០០ម២។
‑ជាន់ទី១មានទំហំ
១៨៧ម x ២១៥ម
= ៤០.២០៥ម២។
‑ជាន់ទី២មានទំហំ
១០០ម x ១១៥ម
= ១១.៥០០ម២។
‑ជាន់ទី៣មានទំហំ
៦០ម x ៦០ម
= ៣.៦០០ម២។
២‑អំពីកំពស់
‑កម្ពស់ទីលានទម្រ
ដែលមានបង្កាន់ដៃរូបនាគ គឺ ១.១ម។
‑ជាន់ទី១មានកម្ពស់
២.៨៥ម។
‑ជាន់ទី២មានកម្ពស់
៧ម។
‑ជាន់ទី៣មានកម្ពស់ ១៣ម។
‑កំពូលប្រាង្គកណ្ដាល
គិតពីត្រឹមទីលានទម្រប្រាសាទមានកម្ពស់ ៦៥ម។
ដូច្នេះប្រាសាទអង្គរវត្ត
បើគិតពីផ្ទៃរាបស្មើ្មមានកម្ពស់ ៦៦ម។
៣‑មូលហេតុដែលប្រាសាទអង្គរវត្តសាងសង់បែរមុខទៅទិសខាងលិច
‑សម្មតិកម្មទី១ : ការសាងសង់ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច
ព្រោះបើសាងសង់បែរ
ទៅទិសខាងកើតវាកៀកជាប់នឹងស្ទឹងសៀមរាបពេក
ធ្វើឲ្យទីលានមុខប្រាសាទចង្អៀត ពិបាកក្នុងការ
ប្រារព្វពិធីផ្សេងៗ។
‑សម្មតិកម្មទី២ : ការសាងសង់ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច
ព្រោះដើម្បីងាយស្រួល
ក្នុងការការពារពីការបៀតបៀនរបស់ខ្មាំងសត្រូវដែលមកទីទិសខាងលិច។
‑សម្មតិកម្មទី៣ : ការសាងសង់ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច
ព្រោះប្រាសាទអង្គរវត្ត គឺ ជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលតម្រូវឲ្យសង់បែរទៅទិសខាងលិច។
0 comments:
Post a Comment