Friday 23 May 2014

វិវដ្ដកម្ម​បច្ចេកវិទ្យា​វ៉ិប​នៅ​លើ​ពិភព​លោក

Post By: Unknown

 តើ​អ្នក​ចង់​ដឹង​ថា 5 កើត​ឡើង​នៅ​ពេល​ណា? ហើយ​មាន​ការ​វិវដ្ដ​ដូច​ម្ដេច​ខ្លះ?????
តើ​កម្មវិធី​រុក​រក​អ៊ីនធ័រណា​មួយ ដែល​កើត​ឡើង​មុន​គេ?????
តើ Cookie ជា​អ្វី កើត​ឡើង​នៅ​ឆ្នាំ​ណា?????
ថ្ងៃ​នេះ ITDevelop សូម​ណែនាំ​នូវ​គេហទំព័រ​មួយ ដែល​បង្ហាញ​អំពី​វិវដ្ដកម្ម​នៃ​បច្ចេកវិទ្យា​វ៉ិប នៅ​លើ​ពិភព​លោក គឺhttp://evolutionofweb.appspot.com/ ។ ក្នុង​គេហទំព័រ​នោះ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី បច្ចេកវិទ្យា​កូដ​ដែល​សម្រាប់​សរសេរ​បង្កើត​គេហទំព័រ, បច្ចេកវិទ្យា​និង​ការ​វិវដ្ដ​នៃ​កម្មវិធី​រុករក​អ៊ីនធ័រណិត​ទាំង​អស់។ ក្នុង​ផ្នែក​កម្មវិធី​រុក​រក​អ៊ីនធ័រណិត​និមួយៗ ត្រូវ​បាន​បង្ហាញ​ពី​ថ្ងៃ​ខែ​ឆ្នាំ​ផលិត​និង​ចេញ​កំណែ​និមួយៗ ព្រម​ទាំង​ភ្ជាប់​មក​ជាមួយ​នឹង​រូបរាង​នៃ​កំណែ​ទាំង​នោះ​ផង​ដែរ។ គេហទំព័រ​នេះ​ពិត​ជា​ល្អ​ណាស់ សម្រាប់​អ្នក​ចង់​សិក្សា​ស្វែង​យល់​និង​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​នៃ​ការ​កកើត និង​ការ​វិវដ្ដ​នៃ​បច្ចេកវិទ្យា​គេហទំព័រ​នៅ​លើ​ពិភព​លោក​យើង​នេះ។

0 comments: