Monday, 26 May 2014

ការណែនាំអំពីភាសា Javascipt

Post By: Unknown

Javascript ជាភាសាកុំព្យូទ័រមួយប្រភេទដែលគេសរសេរឡើងសម្រាប់ជួយក្នុងការបង្កើតគេហទំព័រឱ្យមានភាពរស់រវើក (Dynamic) ហើយវាក៏ជាភាសាដែលពេញនិយមបំផុតសម្រាប់បង្កើតគេហទំព័រផងដែរ … ។ ហើយជាទូទៅវាធ្វើការ (Support) ជាមួយ Browser ដូចជា Internet Explorer, Firefox, Chrome, Opera, និង Safari ។

 តើJavaScript ជាអ្វី?

  • JavaScript ត្រូវបានគេប្រើប្រាស់វាដើម្បី​ធ្វើការជាមួយ  HTML
  • JavaScript ជាភាសាដែលសរសេរដោយ Script
  • Javascript ជាភាសា Programming មួយដែលងាយស្រួលរៀន និងងាយស្រួសកែប្រែ
  • ទីតាំងរបស់ JavaScript ជាទូទៅស្ថិតនៅក្នុង HTML
  • JavaScript ជាភាសាដែលដំណើរការដោយខ្លូនឯង (មានន័យថា វាដំណើរការដោយមិនមានអ្នកបកប្រែ​  compilation)
  • អ្នករាល់គ្នាអាចប្រើប្រាស់ JavaScript បានដោយមិនមានការទិញកម្មសិទ្ធិបញ្ញាទេ (Open Source) …

តើ Java និង Javascript ដូចគ្នាទេ?

គ្រាន់តែអានពាក្យវាហើយ ក៏ដឹងថាមិនដូចគ្នាដែរ។ ទេ Java និង Javascript មិនដូចគ្នាទេ។
Java (គឺបង្កើតឡើងដោយ Sun Microsystems) វាជាភាសា Prgramming មួយដែលស្រដៀងទៅនឹង C, C++ ដែរ … ។

តើ JavaScript អាចធ្វើអីបានខ្លះ?

  • JavaScript បានផ្តល់សិទ្ធិឱ្យ HTML សម្រាប់ធ្វើការរចនា។ បើនិយាយឱ្យចំទៅ HTML ជាអ្នកនិពន្ធ មិនមែនជាអ្នកសរសេរកម្មវិធីឡើយ ប៉ុន្តែ JavaScript ជាភាសា scripting ដែលមានរូបមន្តសាមញ្ញៗ ជាទូទៅនរណាក៏ងាយស្រូលក្នុងការបញ្ចូលកូដតូចៗរបស់ Javascript នៅក្នុង HTML បានដែរ។
  • JavaScript អាចបញ្ចូល dynamic text នៅក្នុង HTML។ JavaScript មាន statement : document.write(“ <h1>” + name + “ </h1>” ) ហើយវាអាចសរសេរអញ្ញត្តិ (variable) ទៅឱ្យ text នៅក្នុង HTML បានទៀតផង។
  • JavaScript អាចកើតមានព្រឹត្តិការណ៍ (events) តបឡើង។ JavaScript អាចដាក់ឱ្យមានប្រតិកម្ម (execute)  នៅពេលមានអ្វីមួយកើតឡើង។ ដូចជានៅពេលដែល page បញ្ចប់យើងនឹងអាចបោះសារ (alert message)ប្រាប់ទៅអ្នកប្រើប្រាស់ (user) ថាឱ្យចុច (click) ទៅលើធាតុរបស់ HTML ណាមួយ …។
  • JavaScript អាចអាន និងសរសេរធាតុរបស់ HTML ។​ JavaScript អាចអាន និងប្តូរមាតិកា (content) ធាតុរបស់ HTML បាន។
  • JavaScript អាចធ្វើឱ្យទិន្នន័យ (data) ដំណើរការបាន។   JavaScript អាចប្រើប្រាស់ទិន្នន័យបានមុនពេលដែលទិន្នន័យរបស់យើងបញ្ជូនទៅកាន់អ្នកបម្រើ (Server) ។
  • JavaScript អាចប្រើដើម្បីរាប់ចំនួនអ្នកទស្សនា (visitor’s) នៅលើ browser បានទៀតផង … ។

0 comments: