Saturday, 1 November 2014

កម្មវិធី VLC Media Player អាចបំលែងវីឌីអូ ឬ MP3 ទៅជា File ផ្សេងៗ

Post By: Unknown
ជាការពិតណាស់កម្មវិធី VLC Media Player គឺជាកម្មវិធីមួយដែលកំពុងពេញនិយមប្រើប្រាស់ នៅស្ទើរគ្រប់ទីកន្លែងទាំងអស់។ ក៏ព្រោះតែកម្មវិធីនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានល្បឿនលឿន ហើយជាពិសេសជាងនេះទៅទៀតនោះគឺ កម្មវិធីនេះអាច Convert Video Or PM3 មិនចាញ់កម្មវិធី Convertor ប៉ុន្មានទេ ដោយអាចបំលែងទៅជា File ផ្សេងៗ ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ៕
សូមអនុវត្តតាមវិធីដូចខាងក្រោម៖
១. បើកកម្មវិធី VLC Player របស់អ្នក​ => Media => Convert / Save...
២. ចុចលើប៊ូតុង Add ដើម្បីបញ្ចូល File ណាមួយដែលអ្នកចង់យកមក Convert បន្ទាប់មកចុចលើ ប៊ូតុង Open
៣. បន្ទាប់ពី Add បញ្ចូលរួចហើយចុចលើប៊ូតុង Convert/Save
៤. ត្រង់ចំនុច File Name សូមវាយបញ្ចូលចំណងជើងនៃ File
៥. ចុចលើប៊ូតុង Start ដើម្បីតំណើរការ Convert. ត្រង់ចំនុច Profile គឺជាកន្លែងសម្រាប់លោកអាច ជ្រើសរើសប្រភេទ File ដែលលោកអ្នកចង់ឲ្យកម្មវិធី Convert

៦. ចុងក្រោយសូមរង់ចាំព្រោះកម្មវិធីកំពុង Convert
សូមមេត្តាខន្តីអភ័យទោសផង ប្រសិនបើការបកស្រាយមានការខ្វះខាត ឬ មានការខុសឆ្គងដោយ អក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ ឬ ក៏អាចផ្ដល់ជាមតិរិះគន់ដើម្បីស្ថាបនាតាមរយៈ Comment ឬ តាមរយៈ Email: phansarithiii@gmail.com ។
សូមអគុណ!!!


0 comments: