Windows 8 គឺជាប្រភេទWindows មួយដែលមានល្បឿនលឿន និងមានការពេញនិយមប្រើប្រាស់ ជាច្រើននៅទូទាំងពិភពលោក ។ ហើយក៏មានការរអ៊ូរទាំផងដែរអំពីការដាក់ប៊ូតុងចុចបិទរបស់វា ដែលមានលក្ខណៈសាំញាំ និងវែងឆ្ងាយ ។ តែថ្ងៃនេះដែរ IT Develop នឹងជួយលោកអ្នកដោះនូវ រាល់បញ្ហាទាំងនោះ ដោយការបង្កើតនូវ Shortcut Shutdown Button ដែលមានលក្ខណៈងាយស្រួល និងមានល្បឿនលឿន ។
សូមអនុវត្តតាមវិធីដូចខាងក្រោម៖
១. ចុចម៉ៅស្ដាំលើ Desktop => New => Shortcut
២. វាយបញ្ចូលនូវពាក្យ shutdown /s /t 0 រួចចុចប៊ូតុង Next
៣. វាយបញ្ចូលឈ្មោះរបស់ Shortcut រួចចុច Finish
៤. ដើម្បីប្ដូរ Icon ចុចម៉ៅស្ដាំលើ Shortcut នោះ បន្ទាប់មកចុចលើ Properties
៥. ចុចលើប៊ូតុង Change Icon...
៦. រួចជ្រើសរើសយក Icon ណាមួយដែលលោកអ្នកពេញចិត្តរួចចុច OK Button
៧. ចុងបញ្ចប់ម៉ោស្ដាំលើ Shortcut នោះម្ដងទៀត បន្ទាប់យកពាក្យថា Pin to Start ដើម្បីអោយប៊ូតុង ចុចបិទនេះជាប់នៅក្នុង Start Menu ។
សូមធ្វើដោយរីករាយ!!! :-)
0 comments:
Post a Comment