កន្លងទៅនេះ មានមិត្តអ្នកទស្សនាជាច្រើនមានចម្ងល់ និងបានសាកសួរជុំវិញការប្រើអក្សរខ្មែរ Khmer Unicode នៅលើ Photoshop។ ជាការការឆ្លើយតបតាមសំណូមពរ ដូច្នេះនៅទំព័រនេះ itdevelop នឹងលើកពីវិធីក្នុងការប្រើប្រាស់អក្សរ Khmer Unicode ទៅលើកម្មវិធី Photoshop មកធ្វើការបង្ហាញជូន។
+ របៀបបញ្ចូលFonts ទាំងនេះទៅក្នុងPCរបស់អ្នក៖
- - បន្ទាប់ពីទាញយកFontរួចរាល់ហើយ អ្នកត្រូវដំឡើង font ទាំងនោះជាមុនសិនដោយចុច Mouse ស្ដាំរួចយកពាក្យថា Install ។
- ឬមានវិធីម្យ៉ាទៀតដោយគ្រាន់តែ Copy Font ទាំងនោះ រួច Past នៅក្នុង Folder Fonts ដែលស្ថិតនៅក្នុង Control Panel ។
- បន្ទាប់ពីអ្នកបានធ្វើតាមវិធីខាងលើរួចរាល់ហើយ សូមបើកកម្មវិធី Photoshop អ្នកឡើង រួចសាកល្បងវាយអក្សរដោយរើសយកឈ្មោះ Font ដែលមានអក្សរ Kh- ពីមុខដែលបានដំឡើងនោះ។
- ចំនែកកម្មវិធី Adobe Photoshop CS6 វិញអ្នកពុំចាំបាច់ធ្វើដូចវិធីខាងលើឡើយ គឺគ្រាន់តែចុចទៅលើ Edit => Preference => Type រួចជ្រើសយក Middle Eastern ជំនួសឱ្យ East Asian វិញជាការស្រេច។
ពេលនេះអ្នកអាចសាកល្បងបានហើយថា តើវាជោគជ័យដែរឬយ៉ាងណា?
0 comments:
Post a Comment